ភ្ញាក់ផ្អើលអ្នកជិតខាង! ប្តីចាក់សាំងលើ ក្បា ល ប្រពន្ធ និងលើខោអាវ យកដែកកេះបម្រុងដុត ដោយសារតែ…

(កណ្តាល)៖ នាថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៣និង១០នាទី មានករណីអំពើហិ.ង្សាក្នុងគ្រួសារ ចំណុចភូមិម្កាក់.ឃុំដើមឫស.ស្រុកកណ្តាលស្ទឹង.ខេត្តកណ្ដាល។ ជនរ.ងគ្រោះឈ្មោះ ឈុន សុខលី
ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិម្កាក់.ឃុំដើមឫស.ស្រុកកណ្តាលស្ទឹង.ខេត្តកណ្តាល មុខរបរកម្មការិនីរោងចក្រ។

ចំណែកជនសង្ស័.យឈ្មោះ សួន វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំ ខាងលើ។ មុខរបរមិនពិតប្រាកដ (ឃាត់.ខ្លួន)។ ទាំងពីរនាក់ខាងលើនេះត្រូវជាប្តី-ប្រពន្ធនិងគ្នា។ វត្ថុតាងចាប់យករួមមាន៖ ដបទឹកសុទ្ធមានសាំងពេញមួយដប សំបកដបទឹកសុទ្ធចំនួនមួយកន្លងមកជនសង្ស័.យធ្លាប់តែងតែផឹកស្រាស្រវឹងជេរបញ្ចោរករឿង វាយមកលើជនរ.ងគ្រោះជាច្រើនលើកច្រើនសារ។

ជនរ.ងគ្រោះបានដេកក្នុងអង្រឹងក្រោមផ្ទះរបស់ម្ដាយ ដែលនៅក្បែរផ្ទះរបស់ខ្លួន ពេលនោះជនសង្ស័.យបានដើរទៅទិសខាងកើតបាត់ មួយសន្ទុះក្រោយមកជនសង្ស័.យបានដើរត្រឡប់មកផ្ទះវិញ ដោយនៅក្នុងដៃមានកាន់សាំងចំនួន០២ដប (មួយលីត្រ) ដើរសំដៅទៅក្នុងផ្ទះ រួចប្រមូលខោអាវរបស់ជនរ.ងគ្រោះ ដែលហាលនៅក្រោយផ្ទះយកទៅដុត

ឃើញដូចនោះជនរ.ងគ្រោះបានរត់យកខោអាវពីជនសង្ស័.យ និងបានប្រតាយប្រតប់គ្នា ភ្លាមនោះជនសង្ស័.យបានចាក់សាំងលើក្បាលជនរ.ងគ្រោះ និងលើខោអាវហើយបានយកដែកកេះ បម្រុងដុតមកលើជនរ.ងគ្រោះ តែត្រូវបានអ្នកជិតខាង និងប្រជាការពារចាប់ឃាត់ចេញ ភ្លាមនោះជនសង្ស័.យបានដើរគេចបាត់ទៅ រួចជនរ.ងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ច ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឫស បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័.យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បន្តអនុវត្តតាមនីតិវិធី៕