ក្មេងស្ទាវបង្ហោះម៉ូតូ យ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ១ ចំណុចមុខវិទ្យាល័យចេក មិនខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃសោះ ខណៈដែលផ្លូវនេះ…

(ហ្វេសប៊ុក): នៅថ្ងែទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ករណីក្មេងស្ទាវបង្ហោះម៉ូតូ យ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ១ ចំណុចមុខវិទ្យាល័យចេក ដោយមិនខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃសោះ ខណៈដែលផ្លូវនេះសំបូរទៅដោយ រថយន្តធន់ធំជាច្រើនធ្វើដំណើរ។ ប្រជាពលរដ្ឋម្នាក់ បានលើកឡើងថា “សូមផ្តាំដល់ឪពុកម្តាយ បើឃើញភាពក្លាហានរបស់កូនហើយជួយណែនាំកូនផង ព្រោះផ្លួវជាតិនេះឡានកុងទុយន័រធំៗណាស់ ប្រយ័ត្នគ្រោះថ្នាក់។ ហើយសង្ឃឹមថាបងៗសមត្ថកិច្ច នឹងចាប់ពួកក្មេងទំនើងទាំងនេះ យកមកអប់រំណែនាំ”។