សម័យនេះហើយធ្វើចឹងទៀត! ស្រ្តីជាជនសង្ស័យ ដើរដាក់ថ្នាំទម្លាក់យោង ប៉ះថ្ងែស៊យ ត្រូវប្រជាពលរដ្ឋខ្លួនបាន ហើយឆ្លើយសារភាពថា…

(ខេត្តកំពង់ស្ពឺ)៖ ប្រជាពលរដ្ឋបានឃាត់ខ្លួនស្រ្តីជាជនសង្ស័.យម្នាក់ស្រីក្នុងសំណោមពីរនាក់ នៅចំណុចផ្សារសាមគ្គី ភូមិត្រពាំងអំពិល.ឃុំត្រពាំងគង.ស្រុកសំរោងទង.ខេត្តកំពង់ស្ពឺ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២១ ក្រោយធ្វើសកម្មភាពលើស្ត្រីឈ្មោះ សួន ចាន់ធឿន អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងភូមិ.ឃុំពើក.ស្រុកអង្គស្នួល.ខេត្តកណ្ដាល។

ជនសង្ស័.យមានឈ្មោះ លីណា ភេទស្រី
អាយុ៣៤ឆ្នាំ រស់នៅភូមិសំរោង.ឃុំសំរោង.ស្រុកទូកមាស.ខេត្តកំពត។ ប្រគល់មកឲ្យសមត្ថកិច្ច ពាក់ព័ន្ធករណីទម្លាក់យោងបន្លំយកកាបូបលុយជនរ.ងគ្រោះដែលមានលុយចំនួន១៥០០$ (មួយពាន់ប្រាំរយដុល្លា) និងខ្សែកផ្លាកទីន៥ជី នៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិត្រពាំងអំពិល.ឃុំត្រពាំងគង.ស្រុកសំរោងទង.ខេត្តកំពង់ស្ពឺ។

ក្រោយពីធ្វើការសាកសួរជនសង្ស័.យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទ្រព្យសម្បត្តិខាងលើជាមួយឈ្មោះ ស្រីស ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្ដុំចោមចៅ ភ្នំពេញ បានរត់គេចខ្លួន។ ករណីខាងលើកំពុងតែធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕