ករណីគ្រោះ ថ្នា ក់ ចរាចរណ៍ដ៏រន្ធត់ រថយន្តកាមរីបាឡែន បុកគ្នាពេញទំហឹងជាមួយ ហាយលែនឌរ័ បណ្ដាលឲ្យមនុស្ស៧នាក់បាន…

(រតនគិរី)៖ ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៧៦ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨៦-២៧៨) ស្ថិតក្នុងភូមិកាទៀង(ហៅអូរទទឹង)ឃុំល្បាំង១.ស្រុកលំផាត់.ខេត្តរតនគិរី។ យោងតាមរបាយការណ៍របស់អធិការដ្ឋានគរបាលស្រុកលំផាត់បានបញ្ជាក់ថា

រថយន្តម៉ាក់កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2V-4421 ធ្វើដំណើរពីត្បូងទៅជើង ចំណែករថយន្តហាយលែនឌ័រ ពណ៌សរ ធ្វើដំណើរពីជើងទៅត្បូងក្នុងទិសដៅបញ្រ្ចាស់គ្នា មានស្លាកលេខ ភ្នំពេញ2AF-8810 មកដល់ចំណុចកើតហេតុខាងលើក៏បុ.កគ្នាពេញទំហឹងតែម្តង។ ក្នុងរបាយការណ៍បន្តថា

អ្នកបើកបររថយន្តកាមរីមានឈ្មោះសាន់ សំអាត ភេទប្រុស អាយុ៤២ មុខរបរជានគរបាល រស់នៅភូមិ៧មករា.សង្កាត់ឡាបានសៀក.ក្រុងបានលុង.ខេត្តរតនគិរី (មានអ្នករួមដំណើរ១នាក់រ.បួ.សធ្ងន់)។ ចំណែករថយន្តហាយលែនឌ័របើកបរដោយឈ្មោះហៀង ម៉េងសៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២.ឃុំត្រពាំងច្រេស.ស្រុកកូនមុំ.ខេត្តរតនគិរី មានអ្នករួមដំណើរចំនួន១០នាក់ (ស្រី៥នាក់) បានរងរ.បួ.សស្រាលចំនួន៦នាក់។

ជនរ.ងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាងបន្ទាប់ពីកម្លាំងជំនាញធ្វើការវាស់វែងរួចបាន បញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕