ជួយស៊ែរឲ្យប្រពន្ធគាត់បានឃើញផង! បុរសម្នាក់ នាំកូន២នាក់ ដើររកប្រពន្ធ ២ខែហើយរកមិនឃើញ ក្រោយពីប្រពន្ធរត់ចោល ដោយសារ…

(ភ្នំពេញ): ករណីបងប្រុសម្នាក់ដើររកប្រពន្ធអស់រយ:ពេល ២ខែហើយរកមិនឃើញសោះ ដើរតាំងពីខេត្តស្វាយរៀង មកដល់ភ្នំពេញ ជាមួយកូន២នាក់ និងម្នាក់ទៀតត្រូវបានប្រពន្ធយកទៅតាមជាមួយ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ ប្រពន្ធរបស់គាត់ឈ្មោះ តាំង ម៉ីម៉ី (ហៅអាហុង)។ គាត់ដើររកប្រពន្ធទាំងគ្មានលុយ រីឯទូរស័ព្ទក៏បញ្ចាំ យកលុយទិញបាយឲ្យកូនអស់ ខណ:នេះការងារក៏គ្មានធ្វើ ព្រោះគាត់មានកូនគេមិនទទួលឲ្យធ្វើ។ មូលហេតុដោយសារ ទាស់សម្ដីគ្នាតិចតួច៕