គ្រោះ ថ្នា ក់ ចរាចរណ៍ អាសង់ព្រលះគ្នាជាមួយអាប៊ិត ពេញទំហឹង បណ្ដាលឲ្យមនុស្ស…

(កណ្តាល៖ ករណីគ្រោះថ្នា.ក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ភូមិកណ្ដាលក្រោម.ឃុំបន្ទាយដែក.ស្រុកកៀនស្វាយ.ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១។ ១/ម៉ូតូម៉ាក HONDA BEAT ពណ៌ស.ក្រហម ពាក់ស្លាកលេខ កណ្តាល 1AI-6728 ជិះគ្នា២នាក់ បើកបរដោយឈ្មោះថុល រៀម ភេទប្រុស អាយុ១៨ឆ្នាំ។

អ្នករួមដំណើរពីក្រោយឈ្មោះថុល រ៉ូត ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីមានទីលំនៅភូមិបឹងកណ្តាល.ឃុំខ្ពបអាទាវ.ស្រុកលើកដែក.ខេត្តកណ្តាល។ ២/ម៉ូតូម៉ាក់ HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AD-9294 បើកបរដោយឈ្មោះគាំ ភិន ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោម.ឃុំបន្ទាយដែក.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

មូលហេតុ៖ ម៉ូតូហុងដាឆ្លងថ្នល់ ករណីនេះបណ្ដាលឲ្យមនុស្សរងរ.បួ.ស៣នាក់។ ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះជនរ.ងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕