ស្រៀវណាស់! រថយន្តកុងទ័រនឺ រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងព្រឹកព្រលឹម បណ្ដាលឱ្យមនុស្ស…
(កំពង់ស្ពឺ)៖ កាលពីម៉ោង០៤ទាបភ្លឺ ថៃ្ងទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ PK42+500 នៅចំណុចភូមិចំបក់.ឃុំវល្លិសរ.ស្រុកសំរោងទង មានរថយន្ដ០១គ្រឿង ម៉ាកFUSO ក្បាលពណ៌បៃតង
ពាក់ស្លាកលេខ ភ្នំពេញ 3E-3936 សណ្ដោងសឺមីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើតហេតុ)
បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានបុករថយន្ដ01គ្រឿង ម៉ាកTUNDRA ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ45ឆ្នាំ ជនជាតិជនបរទេស ស្នាក់នៅរាជធានីភ្នំពេញ។ ក្នុងហេតុការណ៍គ្រោះថ្នា.ក់ខាងលេី បណ្ដាលឱ្យជនរ.ងគ្រោះជាប់ក្នុងរថយន្ដ
រួមអ្នកដំណើរឈ្មោះឈិន ស្រីស្រស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិភានសា.ឃុំព្រះនិព្វាន.ស្រុកគងពិសី.ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាល ជួយអន្ដរាគមន៍សង្រ្គោះបន្ទាន់យកចេញពីក្នុងរថយន្ដ រួចបញ្ជូនទៅមន្ទីរពេទ្យ។
តាមរបាយការណ៍ជំនាញ រថយន្តសណ្ដោងសឺមីរឺម៉កបើកបរពីទិសខាងលិចទៅកេីត រួចបានរេចង្កូតចូលទៅផ្នែកខាងឆ្វេង បុ.ករថយន្ដដែលបេីកបរបញ្រ្ចាសទិសគ្នា រួចក៏រុញធ្លាក់ផ្លូវចូលទៅខាងឆ្វេង ចំណែករថយន្តកុងទែនេីចូលផ្ទះវេរប្រាក់ Wing។ បច្ចុប្បន្ន មធ្យោបាយបង្កយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕