មិនរំភើបមិនបាន! តារាចម្រៀង​ សួស វី​ហ្សា ស្វាមីជូនអាំងប៉ាវ ដល់អ៊ុតមេីលឃើញតែក្រដាស ដល់មេីលក្នុងក្រដាសបានដឹងថា…

(ភ្នំពេញ)៖ ជឿជាក់ប្រិយមិត្ត បាន​ជ្រាយ​រួច​មក​ហើយ​ថា តារាចម្រៀង ​សួស វី​ហ្សា និង​លោក​ ថ​មមី ជា​ស្វាមី បាន​ស្រឡាញ់​គ្នា​ជា​សង្សារ​អស់​រយៈពេល​ជា​យូរ ដោយ​តស៊ូ​ជាមួយគ្នា រហូត​រើប​បម្រាស់​ចេញពី​ភាព​ក្រីក្រ ហើយ​សម្រេចចិត្ត​ភ្ជាប់​ពាក្យ​ជាមួយគ្នា និង​ក្រោយមក​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​នោះ។

ពួកគេបានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ក្រោម​វត្តមាន​ភ្ញៀវ​ជាច្រើន​នាក់ ហើយ​ក្រោយមក​ក៏បាន​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា (ហៅJenny) កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០​កន្លងទៅនេះ។

យ៉ាងណាមិញ នាថ្ងែទី១១ ខែកុម្ភះ ឆ្នាំ២០២១ ដែលជាថ្ងែទីមួយនៃពិធីបុណ្យចូលឆ្នាំចិន តារាចម្រៀង​ សួស វី​ហ្សា ទទួលបានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់ស្វាមី លោកថ​មមី ក្នុងនោះដែរតារាចម្រៀងរូបនេះបានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា

“ធ្វេីសុីណាស់ប៉ាជេននី រត់មកអោបហេីយអូសដៃអោយទៅអង្គុយប្រាប់ថា បងមានអាំងប៉ាវជូនអូនបងចង់អោយអូនបេីកអ៊ុតមេីល ស្រាប់តែបេីកក្នុងអាំងប៉ាវឃេីញមានតែក្រដាស😒តែដល់ពេលមេីលក្នុងក្រដាសបានដឹងថាសូប្រាយ😍អរគុណប្តីសំលាញ់😘Tommy ថង សាម៉ូលីណា TSJfamily👨‍👩‍👧៕