ម្ដាយស្លុតចិត្តយ៉ាងណា! កុមារីម្នាក់ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេងខ្ចី យ៉ាងអាសូរ ដោយសារ…

(ព័ត៌មានបឋម): ​នាថ្ងែទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា កុមារីម្នាក់ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារយ៉ាងអាសូរ។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “Bunnara N TeyTey” ដែលជាម្ដាយរបស់ក្មេងស្រីអភ្វ័ពរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «កូនតីរបស់ខ្ញុំបានទទួលមរណភាពនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣:៣៥នាទី ដោយរោគាពាធ។ ការបូជាសពនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង២:០០នាទីរសៀល នៅវត្តអង្គតាម៉ិញ

ដូច្នេះខ្ញុំបាទសូមគោរពអញ្ជើញបងប្អូនពូមីងយាយតាទាំងអស់មកចូលរួមពិធីហែរសព តីតី ដោយក្ដីគោរព»។ តាមប្រភពបឋមបានរៀបរាប់ខាងលើ បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកុមារីរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារដោយរោគាពាធ។

បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕