(មានវីដេអូ)! ស្រីស្អាតជាអ្នកលក់អនឡាញ ដែលឡាយបង្ហាញភាព សុិ ចសុី ពេលនេះត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ និងឲ្យធ្វើ…

(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះបុគ្គលទាំងឡាយណាដែលឡាយលក់ផលិតផល​ ដោយបង្ហាញភាព.សុិ.ច.សុីជ្រុល​ បង្ហាញកាយវិការ​ និងប្រេីប្រាស់អសីលធម៌ដែលធ្វេីឲ្យប៉ពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ​ នៅថ្ងៃអង្គារ៍ទី០៩ខែកុម្ភ:ឆ្នាំ២០២១វេលាម៉ោង១៤:០០នាទី សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងប.ទ.ល្មើ.សបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បានធ្វើការកោះហៅម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះJNoCosmetic​ និងមានម្ចាស់ឈ្មោះម៉ឹងស្រីនួន ភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរអ្នកលក់អនឡាញ អាស័យដ្ឋានបន្ទប់ជួលក្រុមទី៥.សង្កាត់ទឹកថ្លា.ខណ្ឌសែនសុខ.រាជធានីភ្នំពេញ​ ដែលបានឡាយលក់ផលិតផលដោយបង្ហាញភាព.សុិ.ច.សុីជ្រុលហួសហេតុ​។ ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេី​ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ​

ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស​សុំទោសជាសាធារណ:ជាពិសេសស្ត្រីខ្មែរទូទៅ​និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាព.អា.ស.អា.ភា.ស កាយវិកា​និងពាក្យសម្តីមិនសមរម្យទៀតហេីយ​។ ជាចុងបញ្ចប់ស្ត្រីឈ្មោះ​មុឹង​ស្រីនួន​ បានសំណូមពរនិងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប

ជាពិសេសស្ត្រីខ្មែរទាំងអស់​ ដែលគាត់បានឡាយបង្ហាញភាព.សុិ.ច.សុីជ្រុល​ បង្ហាញកាយវិការ​និងប្រេីប្រាស់សម្តីអសីលធម៌​ដែលជាទង្វេីអាក្រក់​ និងសង្គមស្អប់ខ្ពេីម​។ បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស​ និងធ្វេីកិច្ចសន្យារួច​ សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង​១៧:​៣០នាទី​៕ សូមទស្សនាវីដេអូខាងក្រោម៖