ឲ្យមនុស្សអើយ! ជនល្មោភកាម ជាឪពុកចុង ចា ប់ រំ លោ ភ កូនស្រី អាយុ១៣ឆ្នាំ រហូតដល់…ទើបបែកធ្លាយ…
(បាត់ដំបង)៖ ជនល្មោភកា.មម្នាក់ ដែលត្រូវជាឪពុកចុងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនទៅតាមពាក្យបណ្តឹងដែលប្រពន្ធបានប្តឹង បន្ទាប់ធ្លាយរឿងរ៉ាវដ៏អាស្រូវ ដែលបុរសរូបនេះហ៊ានចាប់បង្ខំកូនស្រីរបស់ខ្លួន។ ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយ និងបន្ទាប់ពីមានការឯកភាពពីលោកព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា រួចមក
នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១ សមត្ថកិច្ចដែលដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបានស្រីកសំឡូត បានចុះនាំខ្លួនជនសង្ស័.យ១នាក់ឈ្មោះ គឹម ជិនឡេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំរៃ.ឃុំតាតោក.ស្រុកសំឡូត.ខេត្តបាត់ដំបង ដើម្បីមកសាកសួរពាក់ព័ន្ធករណី.រំ.លោ.ភ.សេពសន្ថវៈមានស្ថានទម្ងន់ទោសទៅលើកូនចុងរបស់ខ្លួន។
ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៩និង៣០នាទីយប់ ជនសង្ស័យដែលត្រូវជាឪពុកចុង បានចាប់បង្ខំកូនស្រីឈ្មោះ ធ.ស.ន អាយុ១៣ឆ្នាំ ដើម្បីរំ.លោ.ភ.រហូតបានសម្រេច ខណៈដែលប្រពន្ធមិននៅផ្ទះ។ បើទោះបីជាជនសង្ស័.យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពចា.ប់.រំ.លោ.ភបានតែម្តងក៏ដោយ។
ក៏ក្មេងស្រីរ.ងគ្រោះបានលើកឡើងយ៉ាងច្បាស់ថា នាងត្រូវបានឪពុកចុងចា.ប់.រំ.លោ.ភតាំងពីអំឡុង ខែតុលា ឆ្នាំ២០២០មកម្ល៉េះ ហើយរហូតមកទល់ពេលនេះគឺមានចំនួន៤លើករួចមកហើយ។ ដោយសារតែមានការសង្ស័.យទៅលើភាពស្លេកស្លាំងរបស់ចៅស្រី ទើបជីដូននាំទៅគ្លីនិកឯកជននៅឃុំតាសាញដើម្បីពិនិត្យ ហើយជាលទ្ធផលគឺនាងមានផ្ទៃពោះ៤ខែមកហើយ ទើបស្ត្រីជាម្តាយដាក់ពាក្យប្តឹងតែម្តង។ បច្ចុប្បន្នជនសង្ស័.យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕