បានបុណ្យណាស់! ក្រោយពីដឹងដំណឹង លោកអ៊ុំជាអ្នកសារព័ត៍មាន ដួលរងរបួសធ្ងន់ អ្នកនាង ទ្រី ដាណា និងស្វាមី បានឧបត្ថម្ភថវិកាសំរាប់ព្យាបាល ចំនួន…

(ហ្វេសប៊ុក)៖ នារសៀលថ្ងែទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ថៅកែហាងពេជ្រចិត្តធម៍ អ្នកនាង ទ្រី ដាណា បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ អាណិតលោកពូណាស់😥😥😥គាត់ជាអ្នកយកព័ត៍មានឱ្យប៉ុស្ត៍ទូរទស្សន៍ ទើបឃើញចូលរួមកម្មវិធីនាងខ្ញុំកាលថ្ងៃមុននេះ។ មានគេប្រាប់ថា គាត់ដួលកាលល្ងាចមិញ ឥឡូវកម្រើកលែងរួច សួរនាំក៏អត់ដឹងអី😢

ម្ចាស់ NNP រូបនេះបន្ដថា៖ គាត់អាយុ៦៨ឆ្នាំហើយ តែនៅអាចធ្វើការ លីកាមេរ៉ាយកព័ត៍មានបាន។ ឥឡូវគាត់កំពុងសម្រាកនៅពេទ្យរុស្ស៊ី នាងខ្ញុំមានតែជូនពរលោកពូឆាប់ជាឡើងវិញ🙏🙏🙏នាងខ្ញុំនិងស្វាមីជួយឧបត្ថម្ភការព្យាបាល 2000$ ដើម្បីលោកពូអាចឆាប់បានធូរស្រាល🙏៕