សង្វេគចិត្តណាស់! ថ្ងៃគម្រប់ខួបស្នេហា២ឆ្នាំ២ខែ បែរជាខាងប្រុសបាន ស្លា ប់ បាត់បង់ជីវិត ចាកចោលក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់យ៉ាងអាសូរ ដោយសារ…

(ភ្នំពេញ)៖ ​នាថ្ងែទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា បុរសម្នាក់បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ យ៉ាងអាសូរ។ ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “ភី ចំរើន យ៉ានិច” ដែលជាគូរស្នេហ៍ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា

«ងើបមកវិញមកបង Jesda Hang បងសន្យាមួយអូនថាមិចហាស😔យើងសន្យារកលុយមួយគ្នាបើកហាងកាហ្វេមួយគ្នា សន្យាមានកូនមួយគ្នា អាលូវមិចទុកអោយអូននៅម្នាក់ឯងចឹងបង ងើបមកហៅអូនមីកាម៉ាប់វិញមកបង…Sda😔🙏🏻»។

តាមប្រភពដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបងស្រីរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារជួបគ្រោះថ្នា.ក់ចរាចរណ៍ ជិះម៉ូតូបុករបាំងថ្មដែលខ្ទាតរាយប៉ាយពេញផ្លូវដោយសាររថយន្តមិនស្គាល់ម៉ាកបុកហើយបើករត់បាត់ ពីកាលពីវេលាម៉ោង០៣:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃអង្គារ៍ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

ត្រង់ចំណុចមុខក្រសួងការពារជាតិ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក.ខណ្ឌដូនពេញ.រាជធានីភ្នំពេញ។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕