ល្បិចថ្មីទៀតហើយ! សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះការចាញ់បោក តាមរយៈការរាប់អាន សុំស្រឡាញ់ ហើយក៏…

(ភ្នំពេញ)៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់÷

១-ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និង២-ឈ្មោះ EMMA EKE ONYECHERE ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅភូមិសង្កាត់ខណ្ឌរាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់តាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មាន។ សូមកុំការទទួលមិត្តភក្តិ (Accept Friend) ដែលមិនមានប្រភពច្បាស់លាស់ ឬកុំជឿតាមការលួងលោម ឬសន្យាថានឹងអោយឬផ្ញើ សម្ភារឬកាដូពីក្រៅប្រទេសឡើយ តែតម្រូវអោយយើងជួយបង់ថ្លៃសេវាផ្សេងៗ សម្រាប់ការដឹកជញ្ជូនមក៕