លោកយាយ អាយុ៧៦ឆ្នាំ កំពុងរស់នៅយ៉ាងវេទនា គ្មានអីហូបគ្រប់គ្រាន់ ថែមទាំងមានកូនសតិមិនល្អទៀត សូមសប្បុរសជន មេត្តាជួយផង!

(ហ្វេសប៊ុក): លោកយាយ ហំ ឈូក អាយុ76ឆ្នាំ នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត រស់នៅជាមួយកូនស្រីម្នាក់ មានសតិមិនល្អ អាយុ៣២ឆ្នាំ (ពិការ និងគ)។ លោកយាយ និងកូន (សតិមិនល្អ) កំពុងរស់នៅក្នុងជីវភាពក្រីក្រលំបាក ហូបចុកមិនគ្រប់គ្រាន់ ថ្ងែខ្លះមិនមានអីហូប ដេកយំអោបកូន រហូតមានពេលខ្លះគិតខ្លី ចង់ចង់.កសម្លាប់ខ្លួន ព្រោះតែជីវភាពលំបាកពេក។ ជីវិតលោកយាយ និងកូន លំបាកចាប់តាំងពីក្រោយពេល ប្ដីស្លាប់ចោលទៅ លោកយាយ និងកូន រស់នៅលំបាកដល់សព្វថ្ងែ។ ចុងក្រោយសូមលើកដៃម្រាម10 អំពាវនាវដល់បងប្អូនសប្បុរសជនជិតឆ្ងាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលមានមេត្តាករុណាធម៌ មេត្តាជួយលោកយាយ និងកូនគាត់នេះផង អោយពួកគាត់មានអង្ករហូប និងរបស់របរហូបឆ្អែតផងចុះ ដោយក្តីអាណិត ជួយស៊ែរម្នាក់មួយផង។ បើបងចង់ជួយលោកយាយដ៏កំសត់រូបនេះ សូមទំនាក់ទំនងសួរពត៌មានតាមរយៈលេខ : 012 54 0 401 ឬ 096 70 80 007 ៕ ប្រភព: Siek Bunnary