រន្ធត់ណាស់! ម៉ូតូ២គ្រឿង ព្រលះគ្នាពេញទំហឹង លាន់សូរដូចរន្ទះ ផ្អើលទាំងកណ្ដាលយប់ បណ្ដាលឲ្យមនុស្ស…

(ស្វាយរៀង)៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៧ ខែកុម្ ភៈឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិអង្គសាលា.សង្កាត់ព្រៃអង្គញ់.ក្រុងបាវិត.ខេត្តស្វាយរៀង បណ្ដាលឲ្យយុវជនម្នាក់.ស្លា.ប់ និងមនុស្ស៣នាក់ទៀតរងរ.បួ.សធ្ងន់។

បើតាមសមត្ថកិច្ចក្រុងបាវិតបានឱ្យដឹងថាយុវជនដែល.ស្លា.ប់.មានឈ្មោះឡាយ សុខ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិដើមពោធិ៍.ឃុំស្វាយតាយាន.ស្រុកកំពង់រោទ៍.ខេត្តស្វាយរៀង និងអ្នករួមដំណើររងរ.បួ.សធ្ងន់មានឈ្មោះម៉ៅសាមី អាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិបន្ទាយ.ឃុំកណ្តៀងរាយ.ស្រុកស្វាយទាប.ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៥៨៤៥។

ចំណែកភាគីម្ខាងទៀតមានឈ្មោះភី សំណាង អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតម្រាក.ឃុំពពែត.ស្រុកស្វាយទាប.ខេត្តស្វាយរៀងនិងអ្នកបើកម៉ូតូរងរ.បួ.សធ្ងន់ដូចគ្នាមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១U-៨៧០០ ជិះគ្នាពីរនាក់ក្នុងទិសដៅពីកើតទៅលិចនៅលើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៥៨៤៥

ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាមិនប្រកាន់ស្តាំមកបុកពេញទំហឹង បង្កភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់តែម្តង។ សពត្រូវសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរ.បួ.សធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយកមធ្យោបាយម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ ដើម្បីដោះស្រាយតាមច្បាប់៕