កូនប្រុស យកអង្រែ វា យ ម្ដាយ កំពុងអង្គុយមើលទូរទស្សន៍ បណ្ដាលឲ្យ ស្លា ប់ បាត់បង់ជីវិត ដោយសារ…

(ពោធិ៍សាត់): ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១៩:៤០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ ជនរងគ្រោះ ជាម្តាយ មានឈ្មោះ ចាន់ គឹមអេង អាយុ៥៦ឆ្នាំ រស់នៅភូមិ/សង្កាត់ កើតហេតុខាងលើ ជនល្មើស ជាកូន មានឈ្មោះ យឹម ស៉ីម៉ិច អាយុ២៣ឆ្នាំ រស់នៅភូមិ/សង្កាត់ កើតហេតុខាងលើ។ តាមប្រភពបានឲ្យដឹងថា ជនដៃដល់ ជាកូនប្រុស បែកថ្នាំ បានយកអង្រែវាយទៅលើម្ដាយបង្កើត បណ្ដាលឲ្យ.ស្លា.ប់.បាត់បង់ជីវិត ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើស យកទៅចាត់ការតាមនិតិវិធីច្បាប់។