ត្រឹមមួយពព្រឹចភ្នែក! គ្រូបង្រៀនជាម្ចាស់ដីស្រែ បាន ស្លា ប់ បាត់បង់ជីវិត ខណៈពេលកំពុងឈរបញ្ជាឲ្យអ្នកបើកគ្រឿងចក្រកាយដីស្រែ ដោយសារ…
(បាត់ដំបង )៖ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរ.ងគ្រោះឈ្មោះ វ៉ើន វ័ន្ត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅភូមិបោះពោធិ៍.ឃុំអូរដំបង១.ស្រុកសង្កែ បាន.ស្លា.ប់.ដោយសារត្រូវគ្រឿងចក្រថយក្រោយកិនដែលគេអះអាងថាជារឿងចៃដន្យ។ អធិការស្រុកបាណន់លោកប៉ាន់ វ៉ាន់នី បាននិយាយថាម្ចាស់គ្រឿងចក្រនិងម្ចាស់ដី (ជនរ.ងគ្រោះ) ជាមិត្តភក្ដិស្គាល់គ្នា ហើយបានកាយបកដីស្រែដើម្បីលើកភ្លឺស្រែ។
ពេលគ្រឿងចក្រកំពុងកាយ ជនរ.ងគ្រោះដែលជាម្ចាស់ដីបានឈរបញ្ជានៅខាងក្រោយគ្រឿងចក្រ តែពេលគ្រឿងចក្រថយក្រោយមិនបានមើល ឬមើលមិនឃើញ ស្រាប់តែកិនម្ចាស់ដី.ស្លា.ប់.ភ្លាមៗតែម្ដង។ បើតាមចម្លើយអ្នកបើកបរគ្រឿងចក្របានប្រាប់ថា ដំបូងខ្លួនបានឃើញពេលជនរ.ងគ្រោះ កំពុងឈរចង្អុលបង្ហាញប្រាប់ឱ្យខ្លួនកាយដី តែខ្លួនស្មានថាក្រោយគាត់ចង្អុលប្រាប់រួចគាត់ដើរចេញ លុះពេលខ្លួនបើកថយក្រោយមើលគាត់មិនឃើញក៏កិនលើគាត់តែម្ដង។
អ្នកបើកបរគ្រឿងចក្របានប្រាប់ថា ខ្លួនគ្មានចេតនាបើកគ្រឿងចក្រកិនម្ចាស់ដីទេតែជារឿងចៃដន្យប៉ុណ្ណោះ។ លោកប៉ាន់ វ៉ាន់នី បានបញ្ជាក់ថាក្រោយកើតហេតុមន្ត្រីជំនាញបានចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ ហើយជំនាញបានឃា.ត់ខ្លួនអ្នកបើកគ្រឿងចក្រ តាមបទបញ្ជាលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត៕