អាសូរណាស់! ព្រះសង្ឃជាលោកនេនមួយអង្គ ទើបតែបួស បែរជាអកុសលត្រូវសុគត យ៉ាងអណោចអធ័ម ដោយសារ…
(សៀមរាប)៖ យោងតាមសេចក្តីរាយការណ៍ពីលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ខេត្តសៀមរាប បានឱ្យដឹងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីនេនមួយអង្គបានសុគតបង្កការភ្ញាក់ផ្អើលនៅចំណុចភ្នំគូលែន ស្ថិតក្នុងឃុំខ្នងភ្នំ.ស្រុកស្វាយលើ.ខេត្តសៀមរាប។ នេនរងគ្រោះព្រះនាមយឿន សុផុន មានព្រះជន្ម១៤ព្រះវស្សា មានទីលំនៅភូមិអូរប្រាំទីពីរ.ឃុំមាឃ.ស្រុកស្ទឹងត្រង់.ខេត្តកំពង់ចាម គង់នៅវត្តអណ្តើក ខេត្តបាត់ដំបង។
យោងតាមការបំភ្លឺពីព្រះគ្រូចៅអធិការព្រះនាម វ៉ាក សាវុឌ្ឍ ព្រះជន្ម៤០វស្សា គង់នៅវត្តអណ្តើក ស្ថិតក្នុងភូមិក្រពើ.ឃុំភ្នំសំពៅ.ស្រុកបាណន់.ខេត្តបាត់់ដំបង បានមានថេរដីកាឱ្យដឹងថា នៅមុនពេលកើតហេតុ ព្រះសង្ឃទាំងអស់មានចំនួន៥០អង្គព្រមទាំងពុទ្ធបរិស័ទ បាននិមន្តចេញពីវត្តអណ្តើកនៅខេត្តបាត់ដំបង ដើម្បីមកគោរពបូជានិងទស្សនាកម្សាន្តនៅរមណីយដ្ឋានភ្នំគូលែន ខេត្តសៀមរាប។
ព្រះគ្រូចៅអធិការបានបន្តថា លុះពេលមកដល់ក៏បាននាំគ្នាឆាន់ត្រង់រួចនៅចំនុចខ្យូសជាន់ទី២ ក៏បានបបួលគ្នាចុះទៅស្រង់ទឹកនិងងូតទឹក នៅទឹកធ្លាក់ជាន់ទី៣ ក្រោយស្រង់រួចក៏បានឡើងមកជាន់ទី២វីញ ស្រាប់តែបាត់នេនមួយអង្គព្រះនាម យឿន សុផុន និងបង្កការភ្ញាក់ផ្អើលឆោឡោនាំគ្នាចុះទៅរកក្នុងទឹកវិញ ស្រាប់តែប្រទះឃើញនេនអង្គមួយនោះ បានលង់ទឹកសុគតបាត់ទៅហើយ
រួចក៏បានស្រង់ឡើងមកលើគោក និងរាយការណ៏ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យ។ ក្រោយពេលកើតហេតុ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យរួច បានប្រគល់ព្រះស.ពនេនមួយអង្គខាងល់ជូនព្រះគ្រូចៅអធិការវត្ត ដើម្បីយកទៅកាន់ទីវត្តធ្វើបុណ្យទៅតាមប្រពៃណី៕