លឿនពេកហើយ! បងស្រីដ៏សែនល្អ ដូចជាម្ដាយទីពីររបស់ប្អូន ពេលនេះបងលាចាក ដោយគ្មានថ្ងៃត្រឡប់ ដោយសារជំងឺកាចសាហាវនេះ…

(ព័ត៌មានបឋម): ​នាថ្ងែទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា បងស្រីម្នាក់ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារយ៉ាងអាសូរ។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “Prum Setha” បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ពិតជាលឿនណាស់ ស្ទើរតែមិនអាចទទួលយកបាន បងស្រីដ៏សែនល្អដូចជាម្ដាយទីពីររបស់ប្អូន ពេលនេះបងលាដោយគ្មានថ្ងៃត្រឡប់។ ក្នុងដំណើរនៃវដ្ដសង្សារនេះសូមយើងបានជាបងប្អូនល្អនឹងគ្នាគ្រប់ៗជាតិ។ សូមបងស្រីទៅឱ្យបានសុខចុះ»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបងស្រីរូបនេះ ទទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារជំងឺដា.ច់សរសៃឈា.មខួរក្បា.ល។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕