មួយពព្រឹចភ្នែក! នារីម្នាក់បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ចាកចោលកូនតូច២នាក់ឲ្យកំព្រា ដោយសារ…

(កណ្តាល)៖ ស្រ្តីម្នាក់បាន.ស្លា.ប់.បាត់បង់ជីវិត យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៧យប់ថ្ងៃសៅរ៍ទី៦ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងបុរីពិភពថ្មីទី៣.ភូមិត្រពាំងសុក្រម.ឃុំបែកចាន.ស្រុកអង្គស្នួល.ខេត្តកណ្តាល។ ជនរ.ងគ្រោះមានឈ្មោះអ៊ុក ម៉ារី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅក្នុងបុរីពិភពថ្មីជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅឃុំជ្រៀច.ស្រុកកំចាយមារ.ខេត្តព្រៃវែង។

មានប្តីមានកូនតូចៗ២នាក់ប្រុសម្នាក់អាយុ១ខួបជាង និងកូនស្រីទើបបាន១ខែជាងឲ្យនៅកំព្រា។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុគេឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1HM.8745 បើកតាមបណ្តោយផ្លូវបេតុងក្នុងបុរីទិសដៅពីត្បូងទៅជើងបំរុងទៅទិញម្ហូបនៅផ្សា ស្រាប់តែជិតដល់ផ្លូវកែងបត់ស្តាំ ក៏មានរថយន្តក្រឡុកសុីម៉ងត៏ ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ5A.2581

បើកមកពីក្រោយបត់ឆ្វេងគៀរម៉ូតូជនរ.ងគ្រោះឲ្យដួលកិនជនរ.ងគ្រោះបណ្តាលឲ្យ.ស្លា.ប់.បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់មករថយន្តបង្កក៏ព្យាយាមបើក រត់គេចខ្លួនទាំងរថយន្តបិទភ្លើង ហើយប្លុងរថយន្តចោលពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្ររត់គេចខ្លួនបាត់ស្រមោល។ បើតាមសម្តីស្ត្រីម្នាក់ដែលគាត់បានឃើញផ្ទាល់ភ្នែក បានបញ្ជាក់ប្រាប់ថា

មុនពេលកើតហេតុគាត់បានដឹកម្តាយមីងរបស់គាត់បំណងទៅផ្ទះហើយគាត់បើកពីមុខស្ត្រីរងគ្រោះ លុះដល់ចំណុចកើតហេតុក៏ឃើញ រថយន្តខាងលើបត់មកគៀរជនរ.ងគ្រោះបណ្តាលឲ្យដួលម៉ូតូហើយមិនព្រមឈប់ទៀត បើកកិនជនរ.ងគ្រោះ បន្ទាប់មកចង់ថយរកមកបុ.កគាត់ដែរឃើញហេតុការណ៍ទៀត គាត់ក៏បានជិះម៉ូតូរត់ទៅផ្ទះយកម្តាយមីងរបស់គាត់ទុកនៅផ្ទះសិន ទើបដើរមកធ្វើសាក្សីបំភ្លឺនៅកន្លែងកើតហេតុវិញ។

ក្រោយពេលកើតហេតុ រថយន្តបានបើកគេចចេញពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្រប្លុងរថយន្តចោលអ្នកបើករថយន្តរត់គេចខ្លួន បាត់ស្រមោលសម្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុ វាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីរងចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ រីឯសាកស.ព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យគ្រួសារដើម្បីដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕