ថៅកែស្រីម្នាក់ ដើរបណ្ដើរ និយាយទូរស័ព្ទបណ្តើរ ដោយដៃម្ខាងកាន់ពន្លាកជៀរជ័រ ស្រាប់តែអកុសល ត្រូវ ស្លា ប់ បាត់បង់ជីវិត ដោយសារ…

(ក្រចេះ)៖ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯកចាន់ សុខគីម បានឲ្យដឹងថា ស្ត្រីមានវ័យជាង៤០ឆ្នាំម្នាក់បាន.ស្លា.ប់.គ្រាដែលស្ត្រីរ.ងគ្រោះកំពុងដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរ ដោយដៃម្ខាងកាន់ពន្លាកជៀរជ័រ នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នួលបានទទួលព័ត៍មានពីឈ្មោះនុត សុភាព ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្តីស្ត្រីរ.ងគ្រោះ មានទីលំនៅភូមិកណ្តាល.ឃុំវិហារលួង.ស្រុកត្បូងឃ្មុំ.ខេត្តត្បូងឃ្មុំ (ចំណាកស្រុក) ថា

នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១វេលាម៉ោង២២និង០០នាទី ឈ្មោះនុត សុភាព និងប្រពន្ធឈ្មោះខូវ លក្ខិណា អាយុ៤៤ឆ្នាំ មានទីលំនៅភូមិកណ្តាល.ឃុំវិហារលួង.ស្រុកត្បូងឃ្មុំ.ខេត្តត្បូងឃ្មុំ (ចំណាកស្រុក) បានទៅជៀរជ័រកៅស៊ូនៅក្នុងចំការរបស់ខ្លួន ស្ថិតនៅចំណុចរំសាយសក់ ភូមិថ្ពង.ឃុំស្នួល.ស្រុកស្នួល.ខេត្តក្រចេះ ខណៈពេលកំពុងជៀរជ័រឈ្មោះខូវ លក្ខិណា បានជំពប់ជើង នឹងឬសកៅស៊ូបណ្តាលឲ្យដួលផ្កាប់មុខ ជង់នឹងពន្លាកជៀរជ័រត្រូវចំបំពង់.កផ្នែកខាងឆ្វេងបណ្តាលឲ្យ.ស្លា.ប់.ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

បន្ទាប់មកឈ្មោះនុត សុភាព ត្រូវជាប្តីបានយកសាកសពប្រពន្ធទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ លោកអធិការបញ្ជាក់ថា បើតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ អូតា ជាកម្មករបានឲ្យដឹងថាថៅកែស្រីរបស់ខ្លួនឈ្មោះខូវ លក្ខណា បានដើរនិយាយទូរស័ព្ទដោយក្នុងដៃមានកាន់ពន្លាកដើរជៀរជ័ររួចក៏ជំពប់ជើងនឹងឬសកៅស៊ូបណ្តាលឲ្យដួលជង់ពន្លាកជៀរជ័រត្រូវចំបំពង.កផ្នែកខាងឆ្វេងបណ្តាលឲ្យ.ស្លា.ប់.នៅកន្លែងកើតហេតុតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នួល បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ រកឃើញពន្លាកចៀជ័រចំនួន០១ និងស្នាមឈាមរបស់ជនរងគ្រោះនិងក្រៅពីនេះពុំមានអ្វីគួរឲ្យកត់សំគាល់នោះទេ។ ដោយសារសាកស.ពជនរ.ងគ្រោះត្រូវបានប្តីយកទៅធ្វើបុណ្យនៅស្រុកកំណើតផងដែរ៕