ព្រះសង្ឃគង់នៅវត្តឫស្សីសាញ់ សុំបិណ្ឌបាតញោមញាតិ កុំយកជំនាងផ្ទះចាស់ៗ ឬជើងធូប ទៅបោះចោលនៅវត្តបន្តទៀត បើពុំដូច្នេះទេព្រះអង្គនឹងចាត់វិធានការនេះ!

(ហ្វេសប៊ុក)៖ នាថ្ងែទី០៦ ខែកុម្ភះ ឆ្នាំ២០២១នេះ ព្រះភិក្ខុ យិន រតនសុធាវី ដែលជាព្រះសង្ឃគង់នៅវត្តឫស្សីសាញ់.សង្កាត់ព្រៃស.ខណ្ឌដង្កោ.រាជធានីភ្នំពេញ បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ ថ្ងៃនេះអាត្មាភាពនៅក្នុងវត្តឫស្សីសាញ់ សង្កាត់ព្រៃស.ខណ្ឌដង្កោ.រាជធានីភ្នំពេញ បានរៀបចំបោះសម្អាតជំនាញផ្ទះឬរានទេវតាចិនយួន នឹងយកទៅដុតចោល

អាត្មាភាពសុំបិណ្ឌបាតអ្នកកាត់ខ្សែស្រឡាយចិនយួន កុំយកជំនាងផ្ទះចាស់ៗ ឬអាសន:បាយសី និងជើងធូប បានយកមកបោះចោលនៅក្នុងវត្តឫស្សីសាញ់បន្តទៀត លោកបងបានសង្កាត់ធ្ងន់ថា៖ ប្រសិនបើអាត្មាភាពបានឃើញញោមញាតិណាមួយហ៊ានយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី រានទេវតា និងជើងធូប យកមកបោះចោលនៅក្នុងវត្តបន្តទៀត

អាត្មាភាពត្រូវផាកពិន័យទឹកប្រាក់ពី ៨០០០០រៀលទៅដល់១០០០០០រៀល សម្រាប់យកមកទិញភេសជ្ជៈប្រគេនដល់ព្រះសង្ឃ សម្រាប់ធ្វើការងារនៅក្នុងវត្ត។ #សូមពុទ្ធបបរិស័ទឡាយកុំចាត់ទុកវត្តអារាមជាទីធុងសំរាមរបស់អស់លោកអ្នក! #សូមពុទ្ធបរិស័ទគ្រប់រូបត្រូវតែចាត់វត្តអារាមជាទីសួនច្បារនិងជាទីសក្ការ:បូជាគោរពប្រតិបត្តិ! #ភិក្ខុយិនរតនសុធាវី