រន្ធត់ណាស់! គ្រោះ ថ្នា ក់ ចរាចរណ៍ រវាងរថយន្ដសាំយ៉ុងដឹកឈើ បុកគ្នាជាមួយ រថយន្ដដឹកទំនិញធុនធំ បណ្ដាលឲ្យមានមនុស្ស ស្លា ប់ ដល់ទៅ…

(ក្រចេះ)៖ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍ រថយន្ដសាំយ៉ុងដឹកឈើបុកជាមួយរថយន្ដដឹកទំនិញធុនធំ ក្នុងទិសដៅបញ្ច្រាសគ្នា ដោយហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរព្រ.ឃុំអូរគ្រៀង.ស្រុកសំបូរ.ខេត្តក្រចេះ។ បើតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា

ក្នុងគ្រោះថ្នា.ក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានមកបុករថយន្តម៉ាកហ៉ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-3033ពេញទំហឹង។ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបររថយន្ដបង្ក និងអ្នករួមដំណើរ២នាក់.ស្លា.ប់.ភ្លាមៗ។ ដោយឡែកអ្នកបើករថយន្ដដឹកទំនិញឈ្មោះជា សុជាតិ អាយុ២៥ឆ្នាំ រត់គេចខ្លួនពីកន្លែងកើតហេតុ។

សាកសពជនរ.ងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តខូចខាតធ្ងន់ធ្ងរទាំង០២គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកយកមករក្សាទុកនៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀងបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី៕