យកជីវិតមកលេងសើច! បុរសម្នាក់ បើករថយន្តសាំយ៉ុងទាំងស្រវឹង លឿនដូចហោះ ជ្រុលទៅ បុ ក គល់ឈើពេញទំហឹង បណ្ដាលឲ្យ…

(កំពង់ធំ)៖ នៅវេលាយប់ឈានចូលថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២១ មានរថយន្តសាំយ៉ុងពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BD-4164 បើកបរដោយបុរសម្នាក់ដោយមានជាតិអាកុលនៅក្នុងខ្លួន បង្ក.គ្រោះ.ថ្នា.ក់.ដោយខ្លួនឯងបណ្ដាលឲ្យបុ.កដើមឈើ នៅភូមិបោកស្រី.ឃុំគោល.ស្រុកប្រាសាទសំបូរ.ខេត្តកំពង់ធំ។

បណ្ដាលឲ្យខូចខាតរថយន្តខាងមុខធ្ងន់ធ្ងរព្រមទាំងអ្នកបើកបររងរ.បួ.សធ្ងន់មានឈ្មោះណាក់ រស់នៅភូមិត្រពាំងសាលា.ឃុំឈូក.ស្រុកប្រាសាទសំបូរ.ខេត្តកំពង់ធំ ដែលមានមុខរបរជាអ្នករត់តាក់ស៊ីកំពង់ធំ-ភ្នំពេញ

ជនរ.ង.គ្រោះត្រូវបាន.ស្លា.ប់.បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តកំពង់ធំ។ បច្ចុប្បន្នត្រូវក្រុមគ្រួសារស.ពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែកឯរថយន្តត្រូវនគរបាលយកទៅរក្សាទុកដោះស្រាយនៅពេលក្រោយ៕