ស្រៀវណាស់! បុរសម្នាក់ ជិះម៉ូតូបុកគូទរថយន្តដឹកដែកច្រូងច្រាង កំពុងចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យ…

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីជិះម៉ូតូបុ.កគូទរថយន្តស្ទូចដឹកដែក កំពុងចតលើចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើល ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី.សង្កាត់ភ្លើងឆេះរទេះ.ខណ្ឌកំបូល.រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញរថយន្តស្ទូចដឹកដែកម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3C-42930 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងទៅដល់ចំណុចកើតហេតុបានចតរថយន្តនៅខាងផ្លូវបន្ទាប់មកក៏មានបុរសម្នាក់ ដែលបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HS-6859 ធ្វើដំណើរស្របទិសពីជើងទៅត្បូង

ទៅដល់ចំណុចកើតហេតុស្រាប់តែវាក់អឺជ្រុលទៅបុ.កគូទរថយន្តបណ្ដាលឲ្យបា.ក់ជើ.ងរងរបួ.សធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕