រថយន្តដឹកអីវ៉ាន បើកបរលឿនស្រាប់តែបែកកង់ ក្រឡាប់ផ្ងារជើង ខ្ចាក់អីវ៉ានចោល និងឆ្លងចរន្តឆេះភ្លើង បណ្តាលឲ្យតៃកុង…

(បន្ទាយមានជ័យ)៖ ករណីគ្រោះថ្នា.ក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកទំនិញ១គ្រឿងបើកបរក្នុងល្បឿនលឿនស្រាប់តែបែកកង់ខាងមុខ បណ្តាលឲ្យក្រឡា.ប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខៃដន.ឃុំកូប.ស្រុកអូរជ្រៅ.ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១។

ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍នេះ គេឃើញរថយន្តដឹកទំនិញ១គ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ បើកបរក្នុងល្បឿន១យ៉ាងលឿន ខណ:មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់ផ្នែកខាងមុខ បណ្តាលឲ្យក្រឡា.ប់ផ្ងារជើង ធ្លាក់អីវ៉ាន់រាយប៉ាយ និងឆ្លងចរន្តភ្លើងឆេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មកជួយពន្លត់ទាន់ពេលវេលា។

ចំណែកឯតៃកុងរថយន្តនោះវិញបានរងរ.បួ.សផងដែរ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យជាក់ស្តែង នៅទីកន្លែងនោះ ក្រែងបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ឬក៏ជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋជាដើម។ ដោយពិនិត្យឃើញថា ករណីគ្រោះថ្នា.ក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង សមត្ថកិច្ចគ្រាន់តែធ្វើកំណត់ហេតុទៅតាមនីតិវិធីផ្លូវច្បាប់រួច ហើយបានអនុញ្ញាតឲ្យម្ចាស់រថយន្តរ.ងគ្រោះនោះ យករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង៕