ករណី គ្រោះ ថ្នា ក់ ចរាចរណ៍ រថយន្តដឹកឧបករណ៍ភ្លេង បើកធ្លាក់ផ្លូវ បណ្ដាលអ្នកលេងភ្លេង និងអ្នកចម្រៀង…

(ព្រះសីហនុ)៖ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់.ឃុំព្រៃនប់.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។ ជនរងគ្រោះទី១-ឈ្មោះម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកលេងភ្លេង និងជាអ្នកបើកបរ មានទីលំនៅភូមិព្រែកថ្មី.សង្កាត់ព្រែកថ្មី.ខណ្ឌច្បារអំពៅ២.រាជធានីភ្នំពេញ (របួ.សស្រាល)។

២-ឈ្មោះពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចម្រៀង មានទីលំនៅភូមិព្រែកថ្មី.សង្កាត់ព្រែកថ្មី.ខណ្ឌច្បារអំពៅ២.រាជធានីភ្នំពេញ (របួ.សស្រាល)។ ជនរ.ងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាលរបួ.ស។

រថយន្តដែលរងគ្រោះថ្នា.ក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AG-2760 បើកក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅពិនិត្យ និងសម្រួលចរាចរណ៍ជៀសវាងការកកស្ទះនៅលើដងផ្លូវ និងស្ទូចយករថយន្តនិងឧបករណ៍ភ្លេងមករក្សាទុកនៅប៉ុស្តិ៍នគរបាលស្រុកព្រៃនប់៕