ភ្ញាក់ផ្អើល! ទៅមើលមងខាងត្បូងផ្ទះ តែមិនឃើញមកវិញ លុះនាំគ្នាទៅរក ប្រទះឃើញ ស្លា ប់ បាត់បង់ជីវិតទៅហើយ ដោយសារ…

(ស្វាយរៀង)៖ កាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅព្រែកខាងកើតឆៀងខាងត្បូងផ្ទះស្ថិតក្នុងភូមិម្រាមខាងត្បូង.ឃុំម្រាម.ស្រុករមាសហែក.ខេត្តស្វាយរៀង។ ស្ត្រីរូបនេះមានឈ្មោះយស់ឡូត អាយុ៥៤ឆ្នាំមុខរបរកសិកររស់នៅភូមិម្រាមខាងត្បូង.ឃុំម្រាម.ស្រុករមាសហែក។

មុនកើតហេតុស្ត្រីរ.ង.គ្រោះបានចេញពីផ្ទះទៅមើលមងដាក់ត្រីនៅព្រែកខាងកើតឆៀងខាងត្បូងផ្ទះ នាវេលាម៉ោង៧ព្រឹក រហូតមកដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ក្រុមគ្រួសារពុំឃើញជនរ.ង.គ្រោះមកផ្ទះវិញ ក៏បានទៅតាមរកដល់ព្រែកកន្លែងដាក់មង តែពុំឃើញមនុស្សទេឃើញតែអាវទុកនៅលើភ្លឺព្រែក។

ពេលនោះពួកគាត់ក៏បានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ឲ្យជួយរុករកនិងចុះរាវក្នុងទឹកព្រែកបានប្រទះឃើញជនរ.ងគ្រោះតែម្ដង។ ស្ត្រីរងគ្រោះមុនកើត.ហេ.តុ.បានហូបស្រាឡើងស្រវឹងខ្លាំងទើបចេញទៅមើលមងបណ្ដាលឱ្យល.ង់.ទឹកព្រែកតែម្ដង៕