ស្លុតចិត្តណាស់! មនុស្ស៥នាក់រង រ បួ ស និងគោ២ក្បាលងាប់ ដោយសារគ្រោះ ថ្នា ក់ ដ៏រន្ធត់នេះ…

(កំពង់ចាម)៖ រថយន្ត​មួយ​គ្រឿង​ដឹក​ខ្សាច់ បើកបរ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ដោយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បង្ក​គ្រោះថ្នា.ក់បុ.ក​គោ​ងាប់​២​ក្បាល កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ចំណុច​ស្ពាន​ត្រី​ក្រាញ់​ស្ថិត​នៅ​ភូមិ​អណ្តូង​ច្រុះ.ឃុំ​អំពិល.ស្រុក​កំពង់សៀម​។ រថយន្ត​បាន​ជ្រុល​ល្បឿន​ទៅ​កៀរ​រថយន្ត​១​គ្រឿង​ទៀត

និង​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​សរុប​បណ្ដាល​ឱ្យ​មនុស្ស​រ.ង​គ្រោះ​ដល់​ទៅ​៥​នាក់​ចំណែក​អ្នកបើកបរ​រថយន្ត​បង្កបាន​រត់គេច​ខ្លួន​បាត់​។ នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀមបាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ3A-2175 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច

បាន​បុ.ក​សត្វ​គោ​ចំនួន​០២​ក្បាល​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ ហើយ​ជ្រុល​ចង្កូត​ទៅ​ប៉ះ​កៀ​ជាមួយ​រថយន្ត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​(​មួយ​តោន​កន្លះ​) ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម2A- 6803 បើកបរ​ដោយឈ្មោះស្រូ​យ សុខ​ឡេ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​០២​នាក់​ទៀត អ្នក​ទាំង​០៣ មាន​ទីលំនៅ​ភូមិ​រលៀក.ឃុំ​អំពិល.ស្រុក​កំពង់សៀម.ខេត្តកំពង់ចាម បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ច្រាសទិស​គ្នា​។

នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀមប្រាប់​បន្ត​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដដែល​ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា ​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម1Y-7224 បើកបរ​ដោយ​ឈ្មោះតា​រ៉ា ហ្វុ​ង​លី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​រួម​ដំណើរ​០១​នាក់​ទៀត​ឈ្មោះចាន់ ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ជ័យ​យោ.ឃុំ​ជ័យ​យោ.ស្រុក​ចំការលើ.ខេត្តកំពង់ចាម បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ច្រាសទិស​គ្នា​។

បន្ទាប់​ពី​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ទុក​រថយន្ត​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​។ មូលហេតុ​អ្នកបើកបរ​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​មានការ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឲ្យ​ងា.ប់​សត្វ​គោ​ចំនួន​០២​ក្បាល និង​រង​របួ.ស​មនុស្ស​០៥​នាក់កម្រិត​ស្រាល​។ ខូចខាត​រថយន្ត​ចំនួន​០២​គ្រឿង​កម្រិត​ស្រាល និង​ម៉ូតូ​ចំនួន​០១​គ្រឿង​កម្រិត​ធ្ងន់​។ ​វត្ថុ​តាង​ទាំង​០៣​គ្រឿង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​ម្ចាស់​រថយន្ត​បង្កហេ.តុ​៕