សមត្ថកិច្ឃាត់ខ្លួនក្មេងទំនើង ២៨នាក់ ជិះម៉ូតូ១២គ្រឿង ហើយឆែកឆេរឃើញ សុទ្ធតែរបស់គ្រោះថ្នាក់ទាំងនេះ…

(ភ្នំពេញ)៖ កាលពីវេលាម៉ោង១២និង១០យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១ ក្មេងទំនើងមួយក្រុមដែលប្រមូលផ្ដុំគ្នានៅមុខការ៉ាស់សាំងមួយ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង២សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ខណៈពេលសមត្ថកិច្ចកំពុងតែល្បាតមានការស.ង្ស័.យបានចូលទៅសួរនាំ និងឆែកឆេរ

ឃើញដា.វចំនួនប្រាំដើម និងប៉័ងតោពីរដើមទៀត ក៏ឃាត់ខ្លួនតែម្តង។ ក្មេងទំនើងមានចំនួន២៨នាក់ រួមទាំងម៉ូតូ១២គ្រឿង ដាវចំនួន៥ដើម និងកាំ.បិ.ត.ប័ងតោ២ដើមទៀត ត្រូវបានសមត្ថកិច្ចប្រមូល និងឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ក្រុមក្មេងទំនើង និងវត្ថុតាង សមត្ថកិច្ចបាននាំទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បី សួរនាំនិងបញ្ជូនបន្តទៅតាមនីតិវិធីនៃច្បាប់៕