អាណិតណាស់! លោកតាវ័យ៩៣ឆ្នាំ ត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់គ្មានសល់ ដោយសារខូតខាត់អស់ចំនួន…

(កំពង់ចាម)៖ នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ករណីអគ្គីភ័.យកើតឡើងនៅចំណុចភូមិតាម៉ៅ.ឃុំស្រក.ស្រុកកំពង់សៀម.ខេត្តកំពង់ចាម លើផ្ទះរបស់ ឈ្មោះពេញ ម៉ៅ ភេទប្រុស អាយុ៩៣ឆ្នាំ ជនជាតិខ្មែរ (រស់នៅតែម្នាក់ឯង)។

ផ្ទះនោះសង់អំពីឈើ ទំហំ៤ម៉ែត្រ×៥ម៉ែត្រប្រក់ស្បូវ ជញ្ជាំងបាំងស្បូវត្រូវអគ្គិភ័.យឆាបឆេះអស់គ្មានសល់។ កម្លាំងប៉ុស្តិ៍បានសហការជាមួយលោកមេភូមិ ចុះដល់កន្លែងកើតហេតុឃើញថា ផ្ទះត្រូវភ្លើងឆាបឆេះអស់គ្មានសល់ទៅហើយ។ មូលហេតុ: ឈ្មោះពេញ ម៉ៅ គាត់ដាំបាយរួចហើយគាត់បានចុះមកក្រោមផ្ទះ ពេលនោះមានខ្យល់បោកបក់មកបណ្ដាលឱ្យអណ្ដាតភ្លើងឆាប.ឆេះជញ្ជាំង

ហើយលោកតាក៏បានទៅពន្លត់ ដោយមានប្រជាពលរដ្ឋនៅជុំវិញក៏បាននាំគ្នាមកជួយដែរតែមានខ្យល់ខ្លាំងធ្វើឱ្យភ្លើងឆេះផ្ទះអស់គ្មានសល់។​សម្ភារៈខូចខាត៖ -ផ្ទះ១ខ្នងទំហំ៤ម៉ែត្រ×៥ម៉ែត្រ -ប្រាក់រៀលចំនួន១.៤១០.០០០៛(មួយលានសែសិបមួយម៉ឺនរៀល)-អង្ករចំនួន២បេស្មើ១០០គីឡូក្រាម -ម្ចាស់ផ្ទះមានរ.បួ.សត្រូវកម្ដៅភ្លើងនិងស្លោកស្បែ.កក្បា.លមានកម្រិតស្រាល៕