សូមអបអរសាទរ! កីឡាការិនី ស៊ន សៀវម៉ី ឡើងជាលោកជំទាវ បន្ទាប់ពីព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈមួយនេះ…

(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ ជាជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋាន:ស្មើនឹងអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។

គួរជម្រាមជូនថា លោកជំទាវ ស៊ន សៀវម៉ី គឺជាកីឡាការនីជម្រើសជាតិកម្ពុជា ផ្នែកវិញ្ញាសាតៃក្វាន់ដូ ទទួលបានមេដាយសំរឹទ្ធ កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាសនៅឆ្នាំ២០១៣ នៅប្រទេសភូមា​​ ហើយក៏ទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី២០១៤ នៅទីក្រុងអុីនឆុន សាធារណរដ្ឋកូរ៉េ៕