ឧកញ៉ា ឡេង ណាវ៉ាត្រា : ថ្ងៃនេះខ្ញុំមានលទ្ធភាព អាចជួយបរិច្ចាគបាន ១លានដុល្លារ មិនមែនមានន័យថាខ្ញុំមិនលំបាកទេ តែខ្ញុំ…

ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា: យើងចូលរួម ជាមួយគ្នា យើងប្រឹងប្រែងរស់នៅជាមួយគ្នា ថ្ងៃនេះខ្ញុំមានលទ្ធភាព អាចជួយបរិច្ចាគបាន 1លានដុល្លារ មិនមែនមានន័យថាខ្ញុំមិនលំបាកទេ តែខ្ញុំសូមចែករំលែកនៃការលំបាកនេះពីបងប្អូនទាំងអស់គ្នាខ្លះ។ ឧកញ៉ាវ័យក្មេង ចិត្តធម៌រូបនេះ បានបន្ថែមថា: អញ្ចឹងបងប្អូន មានលទ្ធភាព 1ដុល្លាឬ2ដុល្លាក៏ដោយ បើអាចយើងគួតែចូលរួមជាមួយគ្នា ដើម្បីសុខភាពគ្រួសារយើង តាមរយៈសម្ដេចតេជោ ហ៊ុន សែន យើងត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកនេះ អោយបាន ❤❤❤❤❤🙏🙏🙏🙏🙏🙏។ គួរបញ្ជាក់ផងដែរថា ឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកាចំនួន ១លានដុល្លា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋងាយរងគ្រោះ។