រន្ធត់ណាស់! ក្មេងប្រុសម្នាក់បាន ស្លា ប់ បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង និងក្មេងស្រីម្នាក់ទៀត រ ង រ បួ ស ដោយសារ…

(ព្រះសីហនុ)៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលឱ្យដឹងថា នៅវេលាម៉ោង១៥:៣០នាទីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយប្រេងPTT ក្នុងភូមិ២.សង្កាត់លេខ១.ក្រុងព្រះសីហនុ មានគ្រោះថ្នា.ក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿង (មិនទាន់ស្គាល់ម៉ាក) បើកចេញពីក្រុងព្រះសីហនុ

បានបុកប៉ះម៉ូតូ១គ្រឿងម៉ាក SIRUIS ពណ៌ខ្មៅគ្មានស្លាកលេខ ដែលអ្នកបើកបរឈ្មោះឈិក ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ រួមដំណើរដោយប្អូនប្រុសម្នាក់ឈ្មោះឈិក សូរិយា អាយុ១១ឆ្នាំ ស្នាក់នៅភូមិ១.សង្កាត់លេខ១.ក្រុងព្រះសីហនុ មានទិសដៅស្របគ្នាបណ្ដាលឱ្យក្មេងប្រុសឈ្មោះឈិក សូរិយា ជាអ្នករួមដំណើរលើម៉ូតូ.ស្លា.ប់.នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចហើយ ស.ពក្មេងប្រុសរ.ងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឈ្មោះឈិកស្រីពេជ្រ ភេទស្រីអ្នកបើកបរម៉ូតូរងរ.បួ.ស.ស្រាល។ ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកបន្តទៅមុខគេចបាត់ពីកន្លែងកើតហេតុ ដែលពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកបន្ត៕