បុរសម្នាក់ សម្រេចចិត្តបញ្ចប់ជីវិត ដោយចង.ក ស ម្លា ប់ ខ្លួន ដោយសារបាក់ទឹកចិត្ត ព្រោះប្រពន្ធ…

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១ នៅបន្ទប់លេខ០៦៧Gផ្លូវលេខ១០៣ក្រុមទី៤ភូមិបាក់ទូក.សង្កាត់ទួលសង្កែ១.ខណ្ឌឫស្សីកែវ.រាជធានីភ្នំពេញ មានករណីបុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯង ដោយចង.ក.ស.ម្លា.ប់ខ្លួន ហើយភ្លាមៗនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែគាត់បាន.ស្លា.ប់.បាត់ទៅហើយ។

បុរសរូបនេះមានឈ្មោះសមរដ្ឋា អាយុ៣៤ឆ្នាំជាកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុនេះ មានប្រពន្ធនិងកូនប្រុស២នាក់។ បានចង.ក.ស.ម្លា.ប់.ខ្លួននឹងខ្សែអង្រឹង ភ្ជាប់ទៅនឹងស្នួហាលខោអាវនៅក្នុងបន្ទប់។ នៅមុនពេលកើត.ហេតុ.គេឃើញបុរសរូបនោះបានទិញស្រាបៀរចំនួន៣កំប៉ុងយកមកផឹកនៅក្នុងបន្ទប់ជួល

បន្ទាប់ពីផឹកស្រវឹងហើយ បុរសរូបនោះក៏បានយកខ្សែអង្រឹងមកចងក.ស.ម្លា.ប់.ខ្លួន ហើយត្រូវបានកូនប្រុសដែលរត់លេងនៅក្បែរនោះឃើញក៏បានរត់ចេញស្រែកប្រាប់ឪពុកមា និងអ្នកជិតខាងឱ្យមកជួយនាំគ្នាកាត់ខ្សែទម្លាក់ ហើយហៅម៉ូតូកង់៣ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវបានគ្រូពេទ្យប្រាប់ថា.ស្លា.ប់.បាត់ទៅហើយ។

បុរសរូបនោះមានប្រពន្ធនិងកូនប្រុសចំនួន២នាក់ ដែលកូនបងអាយុ៩ឆ្នាំនិងកូនប្អូនអាយុ៥ឆ្នាំ។ មួយរយៈចុងក្រោយនេះ ជីវិតគ្រួសារក៏បានប្រេះឆាមានភាពរកាំរកូសដោយមានការ.ឈ្លោះ.ប្រកែ.ក.គ្នាជាប្រចាំ តែពុំដឹងថាមកពីមូលហេតុអ្វីពិតប្រាកដឡើយ។ កាលពីថ្ងៃទី១ខែកម្ភៈឆ្នាំ២០២១ ខណៈពេលចេញពីធ្វើការសំណង់វិញ

បុរសរូបនោះបានហូបបាយថ្ងៃត្រង់ជុំគ្នាជាមួយកូនប្រុសរបស់ខ្លួននិងប្អូនថ្លៃ ហើយបាននិយាយប្រាប់ផ្តាំទៅប្អូនថ្លៃប្រុសថាឯងមើលកូនប្រុសបងផង ហើយទៅបើកលុយរួចសងគេជំនួសបងចំនួន៥ម៉ឺនរៀលផង។ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា រយៈពេលប្រមាណជាង១ខែមកហើយ ស្រ្តីជាប្រពន្ធក៏បានសម្រេចចិត្តចុះចោលផ្ទះ(លែងលះគ្នា)ដោយយកកូនប្រុសអាយុ៥ឆ្នាំទៅរស់នៅធ្វើការនៅខេត្តកំពង់ស្ពឺ។

មូលហេតុដែលនាំឱ្យគ្រួសារនេះបែកបាក់គ្នា.ឈ្លោះ.ទាស់ទែងគ្នា ហើយប្រពន្ធរត់ចោលដោយសារតែភាពក្រីក្រ ព្រោះមួយរយៈនេះប្តីមិនស្រូវមានការងារធ្វើ។ បន្ទាប់ពីប្រពន្ធរត់ចោលធ្វើឱ្យបុរសរូបនោះបាក់ទឹកចិត្ត លែងមានក្តីសង្ឃឹមក្នុងជីវីត ហើយគិតតែផឹកលែងគិតធ្វើការងារហើយ បានបញ្ចប់ជីវីតដោយចង.ក.ស.ម្លា.ប់.ខ្លួនតែម្តង៕