បុរសម្នាក់ សម្រេចចិត្តគិតខ្លី ចង.ក ស ម្លា ប់ ខ្លួន ផ្អើលអស់អ្នកភូមិ ដោយសារតូចចិត្តរឿងនេះ…

(ស្វាយរៀង)៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិថ្មី.ឃុំថ្នាធ្នង់.ស្រុករំដួល.ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសខាងលើមានឈ្មោះប៉ែន ហេន មុខរបរកសិករ អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។

ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម សមត្ថកិច្ចបច្ចេកទេសនៅអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាពនិងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ រួចហើយសន្និដ្ឋានថា នៅជុំវិញខ្លួនប្រាណសាកស.ពពុំមានស្លាកស្នាមអ្វីផ្សេងដែលសម្គាល់ថាជារឿងឃាត.ក.ម្មនោះទេ គឺពិតជា.ស្លា.ប់.ដោយចង.កប្រាកដមែន។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនគាត់គឺមានជំ.ងឺប្រចាំកាយជាច្រើនឆ្នាំមកហើយដោយបានទៅព្យាបាលនៅមន្ទីពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះ។ ​​​​​​​​​​​​​​​​​​​​​​​​នៅថ្ងៃកើតហេតុក្រុមគ្រួសារជាប់រវល់មិននៅផ្ទះ លុះត្រឡប់មកវិញស្រាប់តែប្រទះឃើញកូនចង.កស.ម្លា.ប់.ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយពីពិនិត្យស.ពរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕