មានចឹងទៀត! បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ផ្លូវ ប៉ុនប៉ង ស ម្លា ប់ ខ្លួន ដោយសារខឹងប្រពន្ធរឿង…

(រតនគិរី)៖ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិប៉ាអរ.ឃុំប៉ាតេ.ស្រុ់កអូរយ៉ាដាវ.ខេត្តរតនគិរី។ បុរសម្នាក់បើករថយន្តយ៉ាងលឿនក៏ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ សំណាងល្អមិនស្លា.ប់ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។

មុនពេលកើតហេតុ បុរសនេះ (មិនទាន់ស្គាល់ឈ្មោះនិងអាយុ) ខឹងប្រពន្ធមានសហាយថ្មី បោះបង់គាត់ចោល ទើបគាត់តុកស៊ិច បើករថយន្តយ៉ាងលឿនលែងគិតពីគ្រោះថ្នា.ក់ជាយថាហេតុ ក៏ជ្រុលចង្កូតទៅធ្លាក់ផ្លូវជាតិហើយក្រឡាប់ជាច្រើនត្រឡប់ តែសំណាងល្អមិនមានគ្រោះថ្នា.ក់ដល់ស្លា.ប់នោះទេ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំតែប៉ុណ្ណោះ។

រថយន្តដែលបុរសនេះជិះធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់នោះ ជារថយន្តរបស់ក្រុមហ៊ុនហងអាញយ៉ាឡាយអូរយ៉ាដាវ។ បុរសនេះបានលួចបើករថយន្តនេះចេញពីក្រុមហ៊ុនដោយមិនឲ្យអ្នកណាដឹងរួចក៏ជ្រួលចង្កូតធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រឡប់លើផ្លូវជាតិលេខ៧៨ ហើយក៏មិនដឹងថាគាត់មានវិបត្តិផ្លូវចិត្ត ដោយសារប្រពន្ធមានសហាយនោះដែរ។ លុះព្រឹកឡើងស្រាប់តែឃើញរថយន្តក្រុមហ៊ុនក្នុងប្រឡាយបាត់មុខបុរសនេះធ្វើឲ្យគេហួសចិត្តគ្រប់ៗគ្នា៕