ដោយក្ដីអាណិត អ្នកនាង ទ្រី ដាណា ជូនថវិកាដល់ លោកពូ រស់ ហ៊ន ដែលជាប៉ូលីសចរាចរណ៍ ដ៏គំរូម្នាក់ ទុកព្យាបាលជំងឺ នូវថវិកាចំនួន…

ថៅកែពេជ្រ អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា: ឱ្យតែកាត់ផ្លូវច្បារអំពៅ ឃើញលោកពូរហូត ឡើងចាំមុខ តែបាត់មួយរយៈនេះ ប្ដីខ្ញុំក៏ឆ្ងល់ដែរ តាមពិតគាត់ឈឺ 😢😢😢 ជូនលោកពូ 1000$ ទុកព្យាបាលជំងឺ ក្រុមការងារនឹងយកជូនលោកពូឆាប់ៗនេះ ជូនពរឆាប់ជា 🙏 លោកពូ រស់ ហ៊ន ជាប៉ូលិសចរាចរណ៍គំរូ មិនមើលនឹងភ្នែកទេ ឃើញជួយគេរហូត ហាលក្ដៅ ហាលភ្លៀង។ អរគុណដែលអាជ្ញាធរយកចិត្តទុកដាក់ជួយគាត់ ជាពិសេសអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ បានជួយគាត់ភ្លាមៗ ផ្ដល់ភាពកក់ក្ដៅ។ នាងខ្ញុំ និងស្វាមីគ្រាន់តែចូលរួមចំណែកបន្ថែម សង្ឃឹមថាគាត់អាចបានធូរស្រាលឆាប់ៗ 🙏🙏