ក្មេងៗសោះហ៊ានម្ល៉េះ! ឃាត់ខ្លួនយុវជន៣នាក់ ករណី ចា ប់ រំ លោ ភ សេពសន្ទវៈ (បូក) ទៅលើក្មេងស្រី អាយុ១៥ឆ្នាំម្នាក់ នៅ…

(បាត់ដំបង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ក្រោយពីបានទទួលនូវពាក្យបណ្ដឹងរបស់គ្រួសារកុមារីរ.ងគ្រោះក្នុងករណីចា.ប់រំលោ.ភសេពសន្ទវៈទៅលើកូនស្រីរបស់ខ្លួន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ឃាត់ខ្លួនយុវជនជាជនសង្ស័.យចំនួន៣រូប៖ ទី១ៈឈ្មោះសៅ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរ.ឃុំសន្តិភាព.ស្រុកសំពៅលូនខេត្តបាត់ដំបង។ ទី២ៈឈ្មោះហៀង ប្រុស (ហៅលាង) ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត.ឃុំសន្តិភាព.ស្រុកសំពៅលូន.ខេត្តបាត់ដំបង​។ទី៣ៈឈ្មោះនី បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅនៅភូមិវាលវង់.ឃុំតាស្តា.ស្រុកសំពៅលូន.ខេត្តបាត់ដំបង។

នៅក្នុងនោះមានជនសង្ស័.យម្នាក់រត់គេ.ចខ្លួនឈ្មោះឡា ពិសិដ្ឋ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មានទីលំនៅភូមិពិស្ដារ.ឃុំតាស្តា.ស្រុកសំពៅលូន.ខេត្តបាត់ដំបង ដែលកំពុងរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពចាប់រំលោ.ភសេពសន្ថវៈបានសម្រេចទៅលើកុមារីរ.ងគ្រោះ។ ជនរងគ្រោះឈ្មោះ អ.វ.ដ អាយុ១៥ឆ្នាំ មានទីលំនៅនៅភូមិកៅបី.ឃុំអូរស្រឡៅ.ស្រុកម៉ាឡៃ.ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តឲ្យដឹងទៀតថា កន្លែងកើតហេតុនៅចំណុចបុរីងិនវិត ស្ថិតក្នុងក្រុមទី៤ភូមិវាលវង់.ឃុំតាស្តា.ស្រុកសំពៅលូន.ខេត្តបាត់ដំបង។ ជនសង្ស័.យដែលកំពុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីចា.ប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។ ចំណែកជនសង្ស័.យ៣រូបសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕