ជួយស៊ែរម្នាក់មួយផង! ដំណឹងស្វែងរកសាច់ញាតិអ្នកជម្ងឺ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយរងរបួស ដោយសារ…

(ហ្វេសប៊ុក)៖ ដំណឹងស្វែងរកសាច់ញាតិអ្នកជម្ងឺ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបាត់សាច់ញាតិដូចមានភិនភាគក្នុងរូបខាងក្រោមនេះ សូមអញ្ជើញមកទំនាក់ទំនងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អ្នកជម្ងឺឈ្មោះសែប គឹមសាន ភេទប្រុស អាយុ៤៣ឆ្នាំ បានចូលមកសម្រាកពេទ្យថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដោយមូលហេតុសសរផ្ទះធ្លាក់សង្កត់ ហេតុការណ៍កើតឡើងនៅសង្កាត់អញ្ចាញ ក្រុងសៀមរាប ខេត្តសៀមរាប។ បញ្ជាក់ស្រុកកំណើតអ្នកជម្ងឺនៅខេត្តតាកែវ។ សូមមេត្តាជួយស៊ែរម្នាក់មួយៗ ដើម្បីឲ្យព័ត៌មាននេះបានដល់សាច់ញាតិអ្នកជម្ងឺផង៕