ជូនចំពោះឪពុកម្ដាយមានកូនតូចៗគ្រប់រូប ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការប្រើ​កញ្ជ្រែងដែកយកមកពៀកបបរអោយកូនតូចញាំ កុំឲ្យដូចករណីនេះ…

(ហ្វេសប៊ុក)៖ នេះទុកជាការជូនដំណឹងដាសតឿនដល់ឪពុកម្ដាយគ្រប់រូបឲ្យមានការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ ចំពោះការប្រើ​កញ្ជ្រែងដែកយកមកពៀកបបរអោយកូនតូចញាំ ជាក់ស្តែងថ្ងៃនេះ មានកុមារជនជាតិវៀតណាមម្នាក់ អាយុ​០៨ខែ​ បានទទួលរងគ្រោះថ្នា.ក់

ដោយសារអ្នកម្ដាយរបស់គេបានយកកូនកញ្ជ្រែងដែក មកពៀកបបរអោយម៉ត់ដើម្បី​ងាយស្រួលក្នុងការអោយកូនតូចញាំ ដោយមិនបានពិនិត្យមើលថាតើនៅក្នុងចានបបរនោះមានកំណាត់សរសៃដែកដែលដាច់ចេញពីកញ្ជ្រែងដែកនោះ ធ្លាក់​ចូល​ជាមួយបបរ​ឡើយ

រួចម៉ាក់ៗក៏យកបបរនោះមកបញ្ជុកកូន បណ្តាល​ឱ្យ​សរសៃ​ដែកនោះចូលជាប់នឹងបំពង់.ក ធ្វើ​អោយគេទទួលរងនូវការឈឺចា.ប់ឥតឧប្បមាដែលមិនអាចគណនាបាន៕