ស្រៀវណាស់! រថយន្តដឹកដី ដាច់ហ្វ្រាំងពេលចុះចំណោត បុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យ…

(ក្រុងព្រះសីហនុ)៖ មានករណីគ្រោះថ្នា.ក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្ត ដឹកដីមួយគ្រឿងចុះចំណោតប្រយ័ត្ន បណ្តាលឲ្យដាច់ហ្វ្រាំងបុករះ ចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងតំណំ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួ.ស។

ករណីគ្រោះថ្នា.ក់ចរាចរណ៍ខាងលើនេះ កើតហេតុនៅវេលាម៉ោង០២:០០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ម្តុំចំណោតវត្តលើ ស្ថិតក្នុងភូមិ២.សង្កាត់២.ក្រុង/ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាតៃកុងរថយន្តម្នាក់ឈ្មោះ នឿន សុីថា អាយុ១៩ រួមទាំងវត្ថុតាង យកទៅសួរនាំដើម្បីដោះស្រាយតាមនីតិវិធី៕ ប្រភព៖កូនខ្លាតូច