ស្រៀវណាស់! អ្នកបើកបររង រ បួ ស ចំណែកត្រាក់ទ័រខូចខាតទាំងស្រុង ខណៈពេលកំពុងភ្ជួរដីចម្ការ ស្រាប់តែបាន…

(បាត់ដំបង)៖ អ្នកបើកបររងរបួ.ស ចំណែកត្រាក់ទ័រត្រូវខូចខាតអស់ទាំងស្រុង ខណៈពេលកំពុងភ្ជួរដីចម្ការ នៅចំណុចភូមិអូរកណ្តោល.ឃុំសន្តិភាព.ស្រុកសំពៅលូន.ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១០:៣០នាទីព្រឹក ព្រោះតែផ្ទុះមី.នតោន។

បច្ចុប្បន្នជនរ.ងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។ អាជ្ញាធរមីន​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ កុំចូលប្រកបរបរក្នុងតំបន់សង្ស័.យ ហេីយនៅពេលឃើញគ្រាប់មី.ន​ និងគ្រាប់មិនទាន់ផ្ទុះ

សូមកុំប៉ះពាល់​​ដំគប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លា.ប់ របួ.ស​ ពិការ​គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមី.នដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ ប្រភព៖ អាជ្ញាធរមីន