ម្ដាយយំស្រណោះកូន ខណៈកូនជាទីស្រឡាញ់ បានទទួលមរណភាព ទាំងនៅក្មេងខ្ចី ដោយសារជំងឺ…

(ព័ត៌មានបឋម): ​នាថ្ងែទី២៦ ខែមករា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា កុមារីម្នាក់បានទទួលមរណភាព ទាំងខ្លួននៅក្មេងខ្ចីនៅឡើយ កុមារីអភ្វ័ពរូបនេះមានឈ្មោះ សៀវ អី។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “ហ្វុងអុី” ដែលត្រូវជាអ៊ុំស្រីរបស់កុមារីរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «សៀអីក្មួយស្រីអ៊ុំ សូមវិញ្ញានខានក្មួយទៅបានសុខបេីជាតិក្រោយមានពិតកុំដូចជាតិនេះទៀត»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ កុមារីរូបនេះទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយជំងឺមហា.រីក។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕ សូមរង់ចាំព័ត៌មានលំអិត!