ប្រពៃណាស់! តារាចម្រៀង ខេមរៈ សិរីមន្ត បរិច្ចាគថវិកាចំនួន ៤លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញ វ៉ាក់សាំងការពារជំងឺកូវីត-19

(ហ្វេសប៊ុក): តារាចម្រៀង លោកខេមរៈ សិរីមន្ត បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងែទី០៧ ខែធ្នូ ឆ្នាំ២០២០នេះថា “ខ្ញុំបាទខេមរៈសិរីមន្ត មានក្តីរំភើបរីករាយណាស់ ពេលលឺ សម្តេចតេជោ មានប្រសាសន៍ថា មានវ៉ាក់សាំងការពារជំងឺកូវីត ហើយខ្ញុំសូមចូលរួមថវិការចំនួន 4,000,000៛ តាមលិទ្ធភាព ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ក្នុងការទិញថ្នាំវ៉ាក់សាំងការពារជំងឺកូវីត19🥰🥰🥰🥰😍😍😍”