ម្ដាយស្រែកយំស្រណោះកូន! កុមារីអាយុ៣ឆ្នាំម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងសង្វេគ បន្ទាប់ពីដើរពីក្រោយម្ដាយ ស្រាប់តែ…

(ស្វាយរៀង)៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងស្ដៅ.ឃុំត្រពាំងស្ដៅ.ស្រុករមាសហែក.ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះរុន ស្រីណែត អាយុ៣ឆ្នាំ រស់នៅភូមិត្រពាំងស្ដៅ.ឃុំត្រពាំងស្ដៅ.ស្រុករមាសហែក.ខេត្តស្វាយរៀង

បានរអិលជើងធ្លាក់ចូលទឹកស្រះលង់.ស្លា.ប់.បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលពេលគេឮសំឡេងស្រែកទ្រហោយំពីសំណាក់ម្ដាយ ដែលស្រែកប្រាប់ថាកូនស្រីរបស់ខ្លួនលង់ទឹក.ស្លា.ប់ ហើយភ្លាមៗនោះអ្នកភូមិក៏នាំគ្នាចុះស្រង់និងលើកដាក់លើគោកធ្វើចលនាដៃជើងជួយសង្គ្រោះ

តែអកុសលហួសពេលទៅហើយ។ បើតាមស្ត្រីជាម្ដាយបានប្រាប់សមត្ថកិច្ចថា នេះជាការធ្វេសប្រហែសរបស់គាត់ទើបធ្វើឱ្យកូនស្រី.ស្លា.ប់.បែបនេះ ដោយសារប្រញាប់ទៅទិញទឹកកកហើយមិនដឹងថាកូនដើរតាមក្រោយ ស្រាប់តែត្រលប់មកផ្ទះវិញ ឃើញកូនស្រីល.ង់ទឹកស្រះទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ត៏ និងគ្រូពេទ្យបានមកពិនិត្យសពហើយសន្និដ្ឋានថា កុមារីនេះ.ស្លា.ប់.ដោយសារល.ង់ទឹកស្រះប្រាកដមែន ទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕