ពិតជាធំណាស់! សត្វបក្សីយក្សដ៏ធំមួយក្បាល ត្រូវបានគេប្រទះឃើញ នៅក្នុងតំបន់ព្រៃហេមពាន្ត ដោយសត្វនេះគឺជា…

(ហ្វេសប៊ុក)៖ យោងតាមគណនីហ្វេសប៊ុក “អេង​ សុវិន្រ្ទៈ ហោរាសាស្ត្រ” បានសរសេរឲ្យដឹងថា៖ នេះគឺជារូបភាពដែលប្រជាជនឥណ្ឌាបានប្រទះឃើញសត្វបក្សីដ៏ធំមួយ នៅក្នុងតំបន់ព្រៃហេមពាន្ត។ សត្វបក្សីដ៏ធំនេះ មានឈ្មោះថា នៅក្នុងទេវកថាព្រហ្មញ្ញសាសនាថា ជតាយុ ឬជាសំនៀងភាសាអង់គ្លេសថា JATAYU ឬក៏ជាសំនៀងឥណ្ឌាថា JADAYU ជាបក្សីដែលមានមាឌធំណាស់ធំជាងមនុស្សទៅទៀត ឬលើសពីហ្នឹងក៏ថាបាន

ទីស្នាក់អាស្រ័យវាស្ថិតនៅភ្នំហេមពាន្តប្រទេសឥណ្ឌា ភ្នំហេមពាន្តនេះបើតាមខ្ញុំដឹងមកជាព្រំដែនរវាងប្រទេសឥណ្ឌា និងនេប៉ាល់ ដោយចាប់ពីទិសខាងកើតទៅខាងពាយ័ព្យ នៅក្នុងចន្លោះនៃក្បាលទន្លេព្រហ្មបុត្រ និងទន្លេឥណ្ឌុស ឬសុិន្ទុ)។

សត្វនេះ មាននិយាយនៅក្នុងរឿងរាមកេរ្តិ៍ ដែលជាទេវកថារបស់ព្រហ្មញ្ញសាសនា។ នៅក្នុងរឿងរាមកេរ្តិ៍បានពិពណ៌នាថា បក្សីជតាយុនេះ មានរូបឆោមល្អណាស់ ហើយជាសត្វដែលបានប្រយុទ្ធ និងក្រុងរាពណ៍ ដើម្បីដណ្ដើមនាងសីតាមកវិញ នៅពេលដែលក្រុងរាពណ៌ចាប់នាងសីតាទៅកោះលង្ការ។ ក្នុងពេលដែលប្រយុទ្ធតតាំងនោះ ក្រុងរាពណ៍បានដោះព្រះទម្រង់នាងសីតាគប់បាក់ស្លា.បជតាយុ រួចក៏យកដាវប្រហារឲ្យដាច់ស្លា.បតែម្ដង ក្នុងគ្រាហ៍នោះទៅ។

នៅក្នុងទេវកថាបានពិពណ៌នាទៀតថា បក្សីជតាយុនេះ ខំទប់ដង្ហើមដើម្បីឲ្យចាំជួបព្រះរាម ពីដំណឹងក្រុងរាពណ៍ចាប់នាងសីតា ក្នុងគ្រាហ៍នោះ ព្រះរាមបានជួយសង្គ្រោះស្លា.បជតាយុនេះដែរ តែជតាយុមិនព្រមដោយលើកហេតុផលថា បើតឲ្យមានស្លាកស្នាមសូម្បីតែបន្តិចនោះ ខ្ញុំសុខចិត្ដ.ស្លា.ប់.ចាប់ជាតិជាថ្មី បីដូចស្រីក្រមុំព្រហ្មចារីយ៍និយាយរួចក៏ក្ស័យបង់ទៅ)។