ទប់ទឹកភ្នែកមិនបាន! សាច់ញាតិបងប្អូន ស្វាមីស្រែកទ្រហូយំ ខណៈប្រពន្ធបាន ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ដោយសារតែ…(វីដេអូ)

(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់បាន.ស្លា.ប់.បាត់បង់ជីវិតនៅក្នុងថ្លុក.ឈា.ម.ប្តីរងរ.បួ.សស្រាល បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨ទៅលេខ៦៩ ស្ថិតនៅក្នុង.ភូមិព្រៃផ្តៅ.ឃុំត្រពាំងជោ.ស្រុកឱរ៉ាល់.ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានអោយដឹងថា រថយន្ត (ដឹកអំពៅ) ពណ៌ខៀវឆ្នូតលឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D.6146 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ.7721 ម្ចាស់មានឈ្មោះហេង សុខធា ភេទស្រី អាយុ៣៧ឆ្នាំ (ស្លា.ប់.ភ្លាមៗនៅកន្លែងកើតហេតុ) ប្តីមានឈ្មោះអូន ចាន់រ៉េត អាយុជាង៤០ឆ្នាំ។

តាមប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរ.ងគ្រោះទាំង២នាក់ខាងលើបានជិះម៉ូតូឌុបគ្នា ដោយធ្វើដំណើរចេញពីផ្លូវលំ ហើយបើកបរឆ្លងកាត់ផ្លូវលេខ៤៤គោលបំណងឆ្លង ស្រាប់តែមានរថយន្តធុនធំ១គ្រឿង បើតាមបណ្តោយផ្លូវជាតិលេខ៤៤ បុ.កកិនម៉ូតូដួលទៅនឹងផ្លូវថ្នល់កង់ក្រោយនៃរថយន្តកិន បណ្តាលឲ្យបែ.ក.ក្បា.ល.ហូរ.ឈា.ម.ស្លា.ប់.នៅកន្លែងកើតហេតុតែម្តងទៅ។

ភ្លាមៗនោះ ដោយផ្ទះជនរ.ងគ្រោះនៅក្បែរនោះ មានការភ្ញាក់ផ្អើលចោមរោមមើលមានសាច់ញាតិផងនោះ ក៏ឃាត់តៃកុងរថយន្តបានប្រគល់ទៅសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ ក្រោយកើតហេតុនគរបាលជំនាញចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ រថយន្តបង្កនិងម៉ូតូរ.ងគ្រោះយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៤៤ ធ្វើការសំណូមពរដល់អស់លោកតៃកុងរថយន្ត ទាំងអស់បើកបរកុំលឿនពេក បើកបរគោរពច្បាប់ចរាចរណ៍ផង ជៀសវាងកាត់បន្ថយគ្រោះថ្នា.ក់ចរាចរណ៍ដូចជាករណីនេះជាដើម៕ ប្រភព៖ កូនខ្លាតូច (វីដេអូខាងក្រោម)៖