ពិសេសណាស់! លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ នឹងត្រៀមបរិច្ចាគថវិកាចំនួន ១លានដុល្លា ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ!

(ហ្វេសប៊ុក): លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ នឹងត្រៀមបរិច្ចាគថវិកា ចំនួន ១លានដុល្លា ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ នេះបើយោងតាមការសរសេររៀបរាប់ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងែទី០៧ ខែធ្នូ ឆ្នាំ២០២០។ លោកឧកញ៉ា បានសរសេរថា “ខ្ញុំបាទ និងក្រុមគ្រួសារត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោហ៊ុនសែន ចំនួន1លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ សូមឱ្យប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ🙏🙏🙏🙏🙏”។